តំបន់ប្រត្តិបតិការណ៍
របាយការណ៍ប្រចាំឆ្នាំ
អំពីយើង
យើងជានរណា ?

        គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា​ ផេស៊ីហ្វិក ហ្វាយនែន​​ ភីអិលស៊ី  (​អេ ភី អេហ្វ) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជា​ផ្លូវការ។ ដោយមានការសហការរវាងវិនិយោគិនកម្ពុជា និង ជប៉ុន​ អេ ភី អេហ្វ ក៏បានបង្កើតឡើងជាមួយនឹងការចុះបញ្ជី
លើកដំបូងរបស់ខ្លួននៅក្នុងធនាគារជាតិនៃកម្ពុជាផងដែរ។ ជាមួយនឹងដើមទុននេះ យើងមានគោលបំណង
ផ្តល់ជូននូវផលិតផលប្រាក់កម្ចីដល់លោកអ្នកជាមួយនឹងសេវាកម្មល្អឥតខ្ចោះ។ យើងកំពុងបំពេញបំណងលោកអ្នកដោយផ្តល់ជូននូវតម្រូវការអាជីវកម្ម និងតម្រូវការផ្ទាល់ខ្លួន ពីព្រោះយើងយល់ច្បាស់​អំពីតម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក។

        ជាមួយនឹងការប្តេជ្ញាចិត្តដ៏យូរអង្វែង យើងមានដើមទុន ៨៥ ភាគរយពីវិនិយោគិនជប៉ុន និង ១៥ ភាគ​រយ​ ពីវិនិយោគិនកម្ពុជាដើម្បីបំរើជូននូវតម្រូវការផ្នែកហិរញ្ញវត្ថុរបស់លោកអ្នក អេ ភី អេហ្វ​ បាននឹងកំពុងពង្រឹង និងបង្កើតបណ្តាញសាខាជាច្រើននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។ នាបច្ចុប្បន្ននេះសាខាទីមួយរបស់យើង សាខាទួលគោក បាននឹងកំពុងតែបំរើ​ និងផ្តល់នូវសេវាប្រាក់កម្ចីជូនដល់អតិថិជនដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាលខេត្តផងដែរ។ ទន្ទឹមនឹងនេះផងដែរយើងបានប្តេជ្ញានឹងក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងប្រទេសកម្ពុជាជាមួយពាក្យស្លោករបស់យើងគឺ “ បង្កើនសេដ្ឋកិច្ចគ្រួសារ “

ទស្សនៈវិស័យ

ដើម្បីអោយក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាទីផ្សារដ៏ធំមួយ​ ក្នុងប្រទេសកម្ពុជាហើយធ្វើអោយ​ ជីវិតរស់នៅប្រកបដោយភាពល្អប្រសើរជាមួយនឹងជំនាញផ្នែកហិរញ្ញវត្ថុក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បេសកកម្ម

ដើម្បីកែប្រែដោះសា្រយនូវបញ្ហាផ្នែកហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់ ជាប់លាប់​ និង សេវាកម្មដ៏ល្អឥតខ្ចោះជូនដល់ប្រជាជនក្នុងប្រទេសកម្ពុជា ជាមួយនឹងវិសាលភាពរបស់យើងក្នុងគោលបំណងបង្កើនសេដ្ឋកិច្ចគ្រួសារ។

គុណតម្លៃ

       ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្ត ហើយប្រែក្លាយទៅជាគ្រឹះសា្ថនហិរញ្ញវត្ថុដ៏ធំក្នុងទីផ្សារ។
យើងត្រូវការនូវគុណតម្លៃបី៖
  • ការបង្កើតអ្វីដែលថ្មីៈ យើងអាចធ្វើការកែប្រែនូវជីវភាពលោកអ្នកជាមួយនឹងការបង្កើត នូវផលិតផល និង សេវាកម្មថ្មីសំរាប់តំរូវការទីផ្សារបច្ចុប្បន្ន និង អនាគត។
  • ឈានទៅដល់គោលដៅៈ ដើម្បីឈានទៅដល់តម្រូវការទីផ្សារផ្នែកហិរញ្ញវត្ថុយើងបានធ្វើការប្តេជ្ញាចិត្តខំប្រឹងប្រែង
ធ្វើការដើម្បីសម្រេចបាននូវសេវាកម្មល្អឥតខ្ចោះជូនអតិថិជន។
  • យើងកំពុងកើនឡើង និង ជោគជ័យ​ ទាំងអស់គ្នាៈ ការងារច្បាស់លាស់ប្រកបដោយសីលធម៏ជាមួយនឹង
ទំនាក់ទំនងល្អ ព្រមទាំងភាពរួសរាយរាក់ទាក់។