តំបន់ប្រត្តិបតិការណ៍
របាយការណ៍ប្រចាំឆ្នាំ
ការងារ
ឱកាសការងារ
តើលោកអ្នកកំពុងស្វែងរកការងារ​មែនទេ?
អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី​(អេ ភី អេហ្វ)​ កំពុងស្វែងរកបេក្ខជនបំពេញតួនាទីដូចខាងក្រោម៖

 តួនាទី  ទីតាំងបំរើការងារ  ការបរិច្ឆេទឈប់ទទួលពាក្យ
 នាយកសាខា  (០១នាក់)
 ភ្នំពេញ  0៥សីហា២០១៥
 មន្រីឥណទាន(០៣នាក់)  ភ្នំពេញ  0៥សីហា២០១៥
 បេឡាធិការ(០២នាក់)
 ភ្នំពេញ  0៥សីហា២០១៥


របៀបនៃការដាក់ពាក្យ

បេក្ខជនដែលចាប់អារម្មណ៍អាចទទួលពាក្យស្នើសុំពីគ្រប់ការិយាល័យ អេ​ ភី អេហ្វ ឬ អាចទទួលយកតាមរយៈគេហទំព័រដូចខាងក្រោម៖ បេក្ខជនអាចបំពេញបែបបទពាក្យស្នើសុំ រួចផ្ញើទៅកាន់ការិយាល័យ        កណ្តាល ឬ ការិយាល័យដែលនៅជិត​,​ រឺ​ តាមរយៈ E-mail: hr@apf-mfi.com
បេក្ខជននឹងត្រូវទំនាក់ទំនងមកសម្ភាសន៍។ ឯកសារដាក់ពាក្យមិនអនុញ្ញាតអោយដកវិញឡើយ។

                       តួនាទីនាយកសាខា
ភារៈកិច្ច និង​ ការទទួលខុសត្រូវ
 • ពង្រីកយុទ្ធសាស្រ្តទីផ្សារ,ផែនការផ្សព្វផ្សាយអំពីផលិតផលនឹងសេវាកម្មអោយមានប្រសិទ្ធភាព។
 • ធានាអោយមានប្រតិបតិ្តការល្អក្នុងសាខាពីមួយថ្ងៃទៅមួយថ្ងៃ
 • ទទួលខុសត្រូវលើប្រតិបតិ្តការសាខារួមមាន៖​ ការគ្រប់គ្រង,តាមដាន នឹង គាំទ្រប្រតិបត្តិការឥណទាន។
 • ទទួលខុសត្រូវលើការបញ្ចេញឥណទាន នឹង ឯកសារឥណទានត្រឹមត្រូវ។
 • ត្រួតពិនិត្យ និង​ការអនុម័តការចំណាយក្នុងកំរិតសាខាដើម្បីធានានូវការគ្រប់គ្រងសាច់ប្រាក់ទៅតាមគោលការណ៍ហិរញ្ញវត្ថុ។
 • ត្រួតពិនិត្យ និង គ្រប់គ្រងរាល់សកម្មភាពក្នុងការិយាល័យជាមួយនឹងគោលការណ៍រដ្ឋបាល
 • ផ្តល់អោយនូវការបណ្តុះបណ្តាល,ការណែនាំ,ការឆ្លើយតប​ នឹងត្រួតពិនិត្យលទ្ធផលការងារបុគ្គលិក។
លក្ខខណ្ឌតម្រូវ
 • បរិញ្ញាប័ត្រ ហិរញ្ញវត្ថុ / ធនាគារ / គណនេយ្យ​ ឬ គ្រប់គ្រង
 • បទពិសោធន៍យ៉ាងតិច ៤ ឆ្នាំ ផ្នែកគ្រប់គ្រង ឥណទាន,ហិរញ្ញវត្ថុ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ ធនាគារ
 • យល់ដឹងពីប្រតិបត្តិការ និង​ ហានិភ័យ ធនាគារ
 • ចេះប្រើប្រាស់ភាសាអង់គ្លេស
 • មានទំនាក់ទំនងការងារល្អ​

សូមចុចត្រង់នេះដើម្បីទាញយកទំរង់គំរូពាក្យស្នើសុំ

គំរូពាក្យស្នើសុំ