តំបន់ប្រត្តិបតិការណ៍
របាយការណ៍ប្រចាំឆ្នាំ
Slide2Slide3Slide1
អេស៊ា ផេស៊ីហ្វិក ហ្វាយនែន សូមស្វាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា​ ផេស៊ីហ្វិក ហ្វាយនែន​​ ភីអិលស៊ី  (​អេ ភី អេហ្វ) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជា​ផ្លូវការ។ ដោយមានការសហការរវាងវិនិយោគិនកម្ពុជា និង ជប៉ុន​ អេ ភី អេហ្វ ក៏បានបង្កើតឡើងជាមួយនឹងការចុះបញ្ជី
លើកដំបូងរបស់ខ្លួននៅក្នុងធនាគារជាតិនៃកម្ពុជាផងដែរ។ ជាមួយនឹងដើមទុននេះ យើងមានគោលបំណង
ផ្តល់ជូននូវផលិតផលប្រាក់កម្ចីដល់លោកអ្នកជាមួយនឹងសេវាកម្មល្អឥតខ្ចោះ។ យើងកំពុងបំពេញបំណងលោកអ្នកដោយផ្តល់ជូននូវតម្រូវការអាជីវកម្ម និងតម្រូវការផ្ទាល់ខ្លួន ពីព្រោះយើងយល់ច្បាស់​អំពីតម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក។

        ជាមួយនឹងការប្តេជ្ញាចិត្តដ៏យូរអង្វែង យើងមានដើមទុន ៨៥ ភាគរយពីវិនិយោគិនជប៉ុន និង ១៥ ភាគ​រយ​ ពីវិនិយោគិនកម្ពុជាដើម្បីបំរើជូននូវតម្រូវការផ្នែកហិរញ្ញវត្ថុរបស់លោកអ្នក អេ ភី អេហ្វ​ បាននឹងកំពុងពង្រឹង និងបង្កើតបណ្តាញសាខាជាច្រើននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។ នាបច្ចុប្បន្ននេះសាខាទីមួយរបស់យើង សាខាទួលគោក បាននឹងកំពុងតែបំរើ​ និងផ្តល់នូវសេវាប្រាក់កម្ចីជូនដល់អតិថិជនដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាលខេត្តផងដែរ។ ទន្ទឹមនឹងនេះផងដែរយើងបានប្តេជ្ញានឹងក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងប្រទេសកម្ពុជាជាមួយពាក្យស្លោករបស់យើងគឺ “ បង្កើនសេដ្ឋកិច្ចគ្រួសារ “